ប្រទេសចិន ៖ ស្ថិតនៅចម្ងាយប្រហែល ៦ គ.ម ពីជាយក្រុង Dunhuang ភាគខាងលិចប្រទេសចិន ក្នុងសមុទ្រខ្សាច់ Gobi ឋានសួគ៌បៃតងដែលគេឲ្យឈ្មោះជាភាសាចិនថាYueyaquan បានឈរបង្ហាញរាងយ៉ាងសង្ហាខណ្ឌចែកសីមាវាលខ្សាច់ និងវិមាននេះដាច់គ្នាស្រឡះ។
ជាកន្លែងឧទ្ទិសដល់ពុទ្ធសាសនា ក្រុងដ៏បុរាណមួយនេះជាកន្លែងទាក់ទាញទេសចរណ៍ដ៏ល្បីឈ្មោះមួយរបស់ ចិន។ នៅក្នុងបរិវេណសម្បត្តិបេតិកភណ្ឌពិភពលោកដដែលមានបឹងទឹកថ្លាឆ្វង់រាង ជាព្រះខែមួយចំណិតនៅក្បែរ រួមទាំងប្រសាទក្រោមរចនាបថចិនដ៏រស់វវើក និងវាលស្មៅដ៏ខៀវស្រងាត់។
ទោះជាយ៉ាងណា ទីឋាននេះបានរួមតូចជាលំដាប់ដែលបច្ចុប្បន្ននេះមានទំហំត្រឹមមួយ ភាគបីនៃទំហំដើមរបស់វាប៉ុណ្ណោះ។ ជាសំណាង ចាប់តាំងពីឆ្នាំ ២០០៧ មក រដ្ឋាភិបាលក្រុងប៉េកាំងបានងាកមកយកចិត្តទុកដាក់ អភិរក្សតំបន់នេះជាតំបន់ប្រវត្តិសាស្ត្រ និងស្តាបាតបឹងឲ្យមានជម្រៅជ្រៅដូចពេលសាងសង់ដំបូង៕