ទូរទស្សន៍ដ៏ទំនើប ដែលបំពាក់អេក្រង់ OLED ផ្តល់ពន្លឺរូបភាពភ្លឺច្បាស់បំផុត ត្រូវក្រុមហ៊ុន LG បាន ប្រកាសដាក់លក់នៅលើទីផ្សារហើយ ខណៈក្រុមហ៊ុនជា Samsung គ្រោងបញ្ចេញលក់ទូរទស្សន៍ដ៏ទំនើបរបស់ខ្លួនដែរ នៅចុងឆ្នាំនេះ។
OLED TVs របស់ LG មានកម្រាស់ស្តើង និងប្រើប្រាស់ថាមពលតិចជាងទូរទស្សន៍កម្រាស់ស្តើងធម្មតារបស់ក្រុមហ៊ុនដទៃទៀត ដល់ទៅ ២០ ភាគរយ។
បើ តាមការឲ្យដឹងពីក្រុមហ៊ុនមួយនេះថា ការបញ្ចេញលក់ទូរទស្សន៍ដ៏ទំនើបនេះ គឺដើម្បីប្រកួតប្រជែងទីផ្សារ ជាពិសេសផលិតផលទូរទស្សន៍របស់ Samsung។
OLED TVs មានទំហំ ៥១អ៊ីញ ជាមួយកម្រាស់តែ ០,១៦អ៊ីញប៉ុណ្ណោះ។ LG ចាប់ផ្តើមលក់ទូរទស្សន៍ដ៏ទំនើបនេះ នៅលើទីផ្សារអាមេរិកខាងជើង, អឺរ៉ុប និងអាស៊ីនៅត្រីមាសទីមួយនេះ ដោយដាក់តម្លៃលក់ ១១ លានវ៉ុន ឬប្រហែល ១០,៣៥៧ ដុល្លារអាមេរិក។
Samsung បានប្រកាសថា នឹងបញ្ចេញលក់ទូរទស្សន៍អេក្រង់ OLED ដ៏ទំនើបរបស់ខ្លួននៅចុងឆ្នាំនេះ។ កន្លងទៅ Samsung ក៏ធ្លាប់ប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ OLED បំពាក់ទៅលើទូរសព្ទស៊េរីទំនើប Galaxy S និង Note របស់ខ្លួនផងដែរ។
ប្រភព៖ Channelnewsasia