មុនពេលកើតហេតុសាក្សីបានឃើញ បុរសម្នាក់វ័យ ជាង២០ឆ្នាំ ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX 300 ក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយ ផ្លូវលេខ ៤៧៤ ដោយបានបើកយ៉ាងលឿន ខណៈមកដល់ផ្លូវកែង ទាញចង្កូតបានបត់ទៅខាងឆ្វេង ដៃមិនទាន់ក៏ជ្រុលទៅមុខបុកចូលរបងការដ្ឋានសំណង់ ហើយខ្ទាតក្រឡាប់ផ្ងារ ជើងទ្រមេឃទាំងកំរោលតែម្តង ។
ក្រោយពីកើតហេតុគេសង្កេតឃើញ បុរសម្នាក់បានលូន ចេញពីក្នុងរថយន្តគួរ ឲ្យអាណិតបំផុត ដោយខ្លួនរបស់គេប្រឡាក់ដោយ ឈាមបែកក្បាល ប៉ុន្តែមើលទៅរងរបួសស្រាលល្មមមិនធ្ងន់ធ្ងរណាស់ណាទេ ចំណែករថយន្តបង្ក ហេតុត្រូវរងការខូចខាត ស្ទើរទាំងស្រុងតែម្តង ហើយរបង ការដ្ឋានក៏ត្រូវរងការ ខូចខាតមួយ ផ្នែកផងដែរ៕