ជនជាតិ​ថៃ​ម្នាក់​ត្រូវ​ផ្តន្ទាទោស​៣​ឆ្នាំ ពីបទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិ​ស័ព្ទ​របស់​សែ​រាជវង្ស​ថៃ

ក្រុង​បាងកក ៖ ជនជាតិ ​ថៃ​ម្នាក់ ត្រូវបាន​កាត់ទោស​ឲ្យ​មានទោស​ជាង​៣​ឆ្នាំ ពីបទ​លក់​ឯកសារ​ចម្លង របស់​អ្នកនិពន្ធ​ជាតិ​អូស្ត្រាលី ដែល​និយាយ​រិៈ​គន់ គ្រួសារ​រាជវង្ស​ថៃ​។ បុរស​នេះ​មានឈ្មោះថា Eakachai Hongkangwan  អាយុ​៣៧​ឆ្នាំ ។ គាត់​ជាម​នុស្ស​ចុងក្រោយ​គេ នៅ​ដើមឆ្នាំ​២០១៣​នេះ ដែល​ត្រូវបាន​កាត់ទោស ដោយសារតែ​បានធ្វើ​ប៉ះពាល់​ដល់​កិត្តិ​ស័ព្ទ​របស់​សែ​រាជវង្ស​ថៃ​។​
 
ក្រៅពី​កាត់​ឲ្យ​មានទោស​ជាង​៣​ឆ្នាំ លោក Eakachai ត្រូវបាន​ដាក់ទណ្ឌកម្ម​ពិន័យ​ប្រា​ក់ជាង​២២០០​ដុល្លារ​អាមេរិក​ថែមទៀត​។  បើតាម​លោក​មេធាវី Anon Numpa បាន​ឲ្យ​ដឹងថា ដំបូង​តុលាការ​បាន​ផ្ដន្ទាទោស​លោក Eakachai Hongkangwan  រយៈពេល​៥​ឆ្នាំ តែ​ក្រោយមក​ត្រូវបាន​បន្ថយទោស​៣​ឆ្នាំ ៤​ខែ​។ ជនជាប់ចោទ​ប្រកាសថា នឹង​បន្ត​ប្ដឹង​ឧទ្ធរណ៍​។ សភា​អឺ​រុ​ប​បាន​សម្ដែង​ការព្រួយបារម្ភ​ពី​សេរីភាព​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​ថៃ​ ត្រូវបាន រឹតត្បិត​៕
04 04-

Next PostNewer Post Previous PostOlder Post Home

About