ជនជាតិ​បរទេស​២​នាក់​ ស្រវឹង​ជិះ​ម៉ូតូ​លឿន​​ពេក​ទៅ​បុក​ពី​ក្រោយ​​រថយន្ត​កូរ៉ូឡា​របួស​

រាជធានីភ្នំពេញ ៖ បុរសជនជាតិបរទេស២នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង បានជិះម៉ូតូដឹកឆ្កែរួមដំណើរជាមួយផង លឿនពេកជ្រុលទៅបុក ពីក្រោយរថយន្តកូរ៉ូឡា ពណ៌ស្ករ ចំស្លាកលេខរថយន្ត ធ្វើឱ្យរថយន្តខូចខាតមួយកំណាត់ខាងក្រោយ ចំណែកអ្នកជិះម៉ូតូផ្លោងផុតកំបូលរថយន្ត បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។ គ្រោះថ្នាក់នេះកើតឡើង កាលពីវេលាម៉ោង៤ និង១៥នាទីទៀបភ្លឺ ថ្ងៃទី៣១ មីនា ២០១៣ នៅចំណុចស្តុបដេកាសេ តាមបណ្តោយមហាវិថីព្រះមុនីវង្សកែងរុក្ខវិថីក្រមួន.ស ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិបរទេស២នាក់ មានដឹកឆ្កែមួយក្បាលមកជាមួយផង ជិះម៉ូតូហុងដា CB400 ពណ៌ទឹកប្រាក់ តាមមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅស្របគ្នាជាមួយរថយន្តកូរ៉ូឡា ពណ៌ស្ករ ដែលជិះក្នុងល្បឿនធម្មតា ស្រាប់តែម៉ូតូជិះមកពីក្រោយលឿនពេកចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅ បុកចំស្លាកលេខរថយន្តធ្វើឲ្យរថយន្តខូចខាតមួយកំណាត់ផ្នែកខាងក្រោយ ចំណែកអ្នកជិះម៉ូតូផ្លោងផុតកំបូលរថយន្ត បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ៕




បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

Next PostNewer Post Previous PostOlder Post Home

About