វិធីឡូយៗធ្វើឱ្យ ស្បែកភ្លឺ ចែងចំាង រលោង

វិធីធ្វើឱ្យ ស្បែកភ្លឺ  ចែងចំាង រលោង

ស្បែកភ្លឺ ចែងចាំង រលោង គឺជាគោលបំណង របស់មនុស្សគ្រប់ៗ រូប ជាពិសេស សំរាប់
ស្រ្តីៗ ព្រោះ វាជាផ្នែកមួយ ដ៏សំខាន់បំផុត នៃសម្រស់ ដ៏ទាក់ទាញ។
ខាងក្រោមនេះ ជាវិធីងាយៗ អាចជួយឱ្យស្បែករបស់អ្នក ភ្លឺ ចែងចាំង រលោង ក្នុងពេល
មួយ ដ៏ខ្លី៖
១/ មុនដំបូង ត្រូវយក ផ្លែក្រូចឆ្មា ១ផ្លែ ពុះជា ២ចំណែក ស្មើៗ គ្នា រួចហើយ យកក្រូចឆ្មា
១ចំហៀង សំរាប់ប្រើប្រាស់ និង ១ចំហៀងទៀត ថែរក្សាទុកក្នុងទូរទឹកកក ប្រើម្តងតែ ១
ចំហៀងទេ។

២/ យកក្រូចឆ្មា ១ចំហៀង ដែលពុះរួច មកច្របាច់ ដាច់ក្នុងកែវ ឬ កូនចាន។

៣/ បន្ទាប់មក   យកសំឡី មករុំ  ឱ្យធំល្មម  យកច្រលក់  ចូលក្នុងទឹកក្រូចឆ្មា  រួចហើយ 
យកវា មកដុះខាត់ ស្បែករបស់អ្នក កន្លែងដែលអ្នក ចង់ឱ្យភ្លឺ ចែងចាំ រលោង។

៤/ ចុងក្រោយ  ពេលដុះខាត់  រួចរាល់ហើយ  ទុករយៈពេល  ១៥នាទី  អ្នកត្រូវដុះលាង
សំអាត ស្បែកនឹងសាប៊ូលាងមុខ ជាការស្រេច៕​ camnews
Next PostNewer Post Previous PostOlder Post Home

About