វិធីងាយៗជួយឲ្យនារីៗមានរាងស្អាតស្រឡូនគួរឲ្យស្រឡាញ់
រាង កាយដងខ្លួនស្អាតស្រឡូន គ្មានដុះក្បាលពោះ ខ្លាញ់ ឬធាត់ គឺជាក្ដីប្រាថ្នារបស់នារីគ្រប់ៗរូប ដើម្បីមានមន្តស្នេហ៍លើកន្លង់ជាបុរសៗដែលកំពុងហើរឆ្វៀលឆ្វាត់ សម្លឹងរកមើលបុប្ផា។ មិត្តយុវវ័យខ្លះ មិនពេញចិត្តនឹងរាងធាត់ដុះក្បាល ក៏ប្រថុយប្រើប្រាស់ថ្នាំពេទ្យមួយចំនួន ដើម្បីសម្រកទម្ងន់ ខណៈខ្លះទៀត បង្ខំចិត្តកាត់បន្ថយរបបអាហារ ឬបង្អត់អាហារខ្លួនឯង។ លទ្ធផលនៃការប្រើប្រាស់ថ្នាំពេទ្យ ភាគច្រើនមិនដូចការរំពឹងទុកទេ គឺផ្ទុយទៅវិញ បែរជាធ្វើឲ្យមិត្តនារីខ្លះ រីកទទឹង (ឡើងទម្ងន់) និងមានបញ្ហាសុខភាព។
ដូច្នេះហើយ Sabay សូមណែនាំពីវិធីសាស្ត្រងាយៗខ្លះៗដែលអាចឲ្យមិត្តនារីៗ មានរាងស្អាតស្រឡូន ដោយមិនចាំបាច់ប្រថុយប្រថានដូចខាងលើ។ ចង់ដឹងថា មានខ្លះ សូមតាមដានអានខាងក្រោម៖
១. របបអាហារ
តុល្យភាពនៃរបបអាហារ សំខាន់ណាស់ ដើម្បីគ្រប់គ្រងទម្ងន់។ ដូច្នេះ ការជ្រើសរើសអាហារ គួរតែប្រយ័ត្នប្រយែង។
បង្កើត តុល្យភាពនៃរបបអាហារអ្នក៖ មានន័យថា អ្នកត្រូវទទួលទានអាហារសាច់ដែលគ្មានជាតិខ្លាញ់ច្រើន (សាច់ជ្រូក) ត្រី (ប្រសើរបំផុត) បន្លែបៃតង និងផ្លែឈើសម្បូរវីតាមីន C ដើម្បីបំប៉នស្បែកកាន់តែតឹងណែន។ ជៀសវាង ទទួលទានសាច់សុទ្ធ ដោយគ្មានបន្លែ។ ពិសេសលើសនេះ បើអាច គួរជៀសវាងទទួលទានអាហារ fast food (ប៊ើហ្គើរ, ភីហ្សា, ភ្លៅមាន់បំពង ជាដើម) ជាប្រចាំ ព្រោះវាជាប្រភពនៃជាតិខ្លាញ់ច្រើន។

គួរ ទទួលទានទឹកមួយ ឬពីរកែវ មុននឹងទទួលអាហាររៀងរាល់ពេល។ ធ្វើបែបនេះ គឺដើម្បីកាត់បន្ថយការស្រែកឃ្លានរបស់អ្នក ដែលជួយអ្នកឆាប់ឆ្អែត។
ស៊ុបបន្លែ៖ ចំពោះអ្នកធាត់ស្រាប់ គួរទទួលទានស៊ុបបន្លែជាប្រចាំ ដើម្បីកាត់បន្ថយទម្ងន់។ ធានាថា ក្នុងរយៈពេល ១ សប្ដាហ៍ អ្នកនឹងទទួលបានផលជាមិនខាន។
ទទួលទានតែក្រូចឆ្មារ៖ ទម្លាប់ទទួលទានតែក្រូចឆ្មារ មួយថ្ងៃពីរទៅបីកែវ ជំនួសកាហ្វេ ជាការប្រសើរ។ បែបនេះ អាចសម្អាតជាតិពុលក្នុងឈាមអ្នក និងជាលទ្ធផលធ្វើឲ្យកោសិកាឈាម និងស្បែកស្រស់ថ្លា។

២. សូណា (Sauna)
ក្នុង រយៈពេល ១៥ នាទី សូណាអាចធ្វើឲ្យអ្នកហូរញើសជាមធ្យមកន្លះលីត្រ។ បែកញើស មានន័យថា ជាតិពុលក្នុងឈាម ឬរាងកាយអ្នក ត្រូវសម្អាត។ ញើសជាជាតិពុលចេញពីរាងកាយ។ ដូច្នេះ ស្បែកអ្នកទៀតសោត ប្រាកដជាតឹងណែនរលោងជាមិនខាន។
គប្បីទទួលទានទឹកពីរ ឬបី កែវ បន្ទាប់ពីសូណាម្ដងៗ ដើម្បីកុំឲ្យខ្វះជាតិទឹកក្នុងខ្លួន។
សូណា គួរមានរយៈពេលតែ ១៥ ទៅ ២០ នាទី ជាការប្រសើរ។
អ្នកដែលមានជំងឺលើសឈាម បេះដូង ឬក្មេងៗ មិនត្រូវសូណាជាដាច់ខាត។
គប្បីទទួលទានទឹកពីរ ឬបី កែវ បន្ទាប់ពីសូណាម្ដងៗ ដើម្បីកុំឲ្យខ្វះជាតិទឹកក្នុងខ្លួន។
សូណា គួរមានរយៈពេលតែ ១៥ ទៅ ២០ នាទី ជាការប្រសើរ។
អ្នកដែលមានជំងឺលើសឈាម បេះដូង ឬក្មេងៗ មិនត្រូវសូណាជាដាច់ខាត។

៣. ហាត់ប្រាណ
លំហាត់ ប្រាណសម្រាប់មិត្តនារីៗ មានច្រើនប្រភេទ ដូចជា៖ លំហាត់ប្រាណ aerobics បង្កើនអុកស៊ីហ្សែនក្នុងឈាម ការវាយសី រាំ ហែលទឹក -ល-។ សកម្មភាពរាងកាយបែបនេះជាប្រចាំ រួមចំណែកក្នុងការដុតបំបែកកាឡូរីដែលកាត់បន្ថយជាតិខ្លាញ់ក្នុង រាងកាយអ្នក បំបាត់ជាតិពុលក្នុងឈាម និងសម្រកទម្ងន់។ ម្យ៉ាងទៀត បន្ទាប់ពីសកម្មភាពនឿយហត់ទាំងនេះ វានឹងជួយកាត់បន្ថយចំណង់ទទួលទានរបស់អ្នក ពោលគឺមិនទទួលទានច្រើន។
៤. ដំណេកគ្រប់គ្រាន់
បើ អ្នកអនុវត្តបានតាមចំណុចទាំងបីខាងលើ តែបរាជ័យត្រង់ចំណុចនេះ ក៏ឥតប្រយោជន៍ដដែល ព្រោះដំណេកជាកត្តាសំខាន់បំផុត។ ដំណេកមិនគ្រប់គ្រាន់ នឹងធ្វើឲ្យសុខភាពស្បែកអ្នកឆាប់ចាស់ ពោលគឺស្បែកមុខចាស់ ស្បែកខ្លួន ដៃជើង យារ គ្មានសំណើម។ ជាមធ្យម អ្នកគួរគេង ៨ ម៉ោង ក្នុងមួយថ្ងៃ ជាការល្អ។ដោយសប្បាយ
បម្រាម៖
- ចៀសវាងបង្អត់អាហារខ្លួនឯង
- ចៀស វាងលេបថ្នាំរក្សារាង ឬសម្រកទម្ងន់ ព្រោះថា ការស្រកទម្ងន់ឆាប់ពេក នឹងធ្វើឲ្យអ្នកខ្សោយបាក់កម្លាំងជាពុំខាន។ ម្យ៉ាងទៀត ត្បិតតែស្រកមែន តែស្បែកអ្នកគ្មានសំណើម គឺយារជ្រីវជ្រួញ។ អេហេ! ឯសាច់គូថវិញ ប្រាកដជារាបស្មើសំប៉ែតដូចចេកអាំងមិនខាន។ នារីគ្មានសាច់គូថ គឺមិនបាច់និយាយទេ!.