បើតាមគម្រោង គឺក្បូននេះមានម៉ូតូចំនួនប្រមាណ២០០គ្រឿង និងប្រតិភូដែលចូលរួមនោះសរុបជាង២០០នាក់ ក៏ប៉ុន្តែជាក់ស្តែង គេឃើញមានតែម៉ូតូប្រមាណជា២០គ្រឿងប៉ុណ្ណោះ រួមទាំងប្រតិភូ សរុបប្រមាណជា៤០នាក់ទេ ដែលភាគច្រើនជាក្បួនម៉ូតូរបស់ប្រទេសម៉ាឡេស៊ី។ នេះគឺដោយសារក្រុមកីឡាករម៉ូតូប្រណាំង និងប្រតិភូជនជាតិថៃ មិនត្រូវបានខាងអាជ្ញាធរថៃ អនុញ្ញាតឲ្យចូលរួមនោះទេ បញ្ហានេះនៅមិនទាន់ដឹងពីមូលហេតុទេ។
ក្បួនម៉ូតូប្រណាំងទេសចរណ៍នេះ ធ្វើដំណើរឆ្លងកាត់ខេត្តបន្ទាយមានជ័យ ទៅទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តកណ្តាល និងទស្សនារាជធានីភ្នំពេញ រួចចេញដំណើរទៅវិញ ដោយឆ្លងតាមខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ទៅដល់ក្រុងប៉ោយប៉ែតវិញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣៕ប្រភពពី CEN




