អីយ៉ា ស្រោម​អនាម័យ​មាន​ធ្មេញ​ខាំ​លិង្គ​ការពារ​ការ​រំលោភ


នៅពេលថ្មីៗនេះវេជ្ជបណ្ឌិត​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​បង្ហាញ​ពី​ គម្រោង​ផលិត​ស្រោម​អនាម័យ​មួយ​បែប​ថ្មី​សម្រាប់​ស្រ្តី។ ស្រោម​នោះ​មាន​រាង​ដូច​មាន​ធ្មេញ​ទាំង​ក្រាស់​មាំ​សម្រាប់​ខាំ​ប្រដាប់​ភេទ​ បុរស​ខណៈ​ស្រ្តី​ត្រូវ​គេ​ចាប់​រំលោភ​។
ស្រោម​អនាម័យ​នោះ​ឈ្មោះ​ថា​Rape-aXe ខណៈ​វា​ត្រូវ​បាន​វេជ្ជបណ្ឌិត​រូប​នេះ​ធ្លាប់​មាន​គម្រោង​ផលិត​វា​ជិត​បួន​ ទសវត្សរ៍​មក​ហើយ​ចាប់​តាំង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត​សូណេត អេឡឺរ មាន​វ័យ​ត្រឹម​២០​ឆ្នាំ​មក​ម៉្លេះ​។​លោក​ស្រី​បាន​នឹក​ឃើញ​គំនិត​ចង់​បង្កើត ​វា​ពេល​គាត់​ទៅ​ជួប​នឹង​ជន​រង​គ្រោះ​ដោយ​សារ​ការ​ចាប់​រំលោភ​។
អ្នក​ស្រី​វេជ្ជ​បណ្ឌិត សូណេត អេឡឺរ ធ្លាប់​បាន​សន្យា​ប្រាប់​ក្រុម​ស្រ្តី​ទាំង​នោះ​ថា៖«ប្រសិន​បើ​នាង​ខ្ញុំ​ អាច​ច្នៃ​ប្រឌិត​នូវ​រូប​រាង​ស្រោម​អនាម័យ​ដូច​ធ្មេញ​នេះ​បាន​ខ្ញុំ​នឹង​ ធ្វើ​វា​ជា​មិន​ខាន»។
ទី​បំផុត​វា​បាន​ក្លាយ​ជា​ការ​ពិត​ដូច​ពាក្យ​សន្យា​របស់​លោក​ស្រី​មែន​គឺ ​ស្រោម​អនាម័យ​ម៉ាក Rape-Axe នេះ​តែ​ម្តង។ វា​ជា​ស្រោម​អនាម័យ​សម្រាប់​ស្រ្តី​ប្រើ​ប្រាស់​ដែល​ហាក់​ដូច​ជា​មាន​ធ្មេញ​ ចាំ​ខាំ​លិង្គ​បុរស​ឲ្យ​ជាប់​គាំង​តែ​ម្តង​។
វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា៖«វា​ជា​ប្រភេទ​ស្រោម​អនាម័យ​ធ្វើ​ឲ្យ​ ប្រដាប់​ភេទ​បុរស​មាន​ការ​ឈឺ​ចាប់​បន្តិច​។ វា​មាន​សមត្ថភាព​ដោយ​មិន​ឲ្យ​លិង្គ​បុរស​នោម​ចេញ​បាន​ហើយ​វា​មាន​ចលនា​ទៀត​ ផង​ពេល​ប៉ះ​វា។ ប្រសិន​បើ​បុរស​មាន​បំណង​ចង់​ដក​អា​ប្អូន​តូច​ចេញ​ពី​ប្រដាប់​ភេទ​ស្រ្តី​ ខណៈ​ពេល​រួម​ភេទ​នោះ វា​កាន់​តែ​មាន​ចលនា​រឹត​បន្តឹង​លិង្គ​ខ្លាំង​ឡើងៗ។ តែ​វា​មិន​បាន​ធ្វើ​ឲ្យ​រលាត់​ស្បែក​លិង្គ​និង​បង្ក​គ្រោះ​ថ្នាក់​ដល់​លិង្គ ​ឡើយ»៕ ប្រភពពី ភ្នំពេញប៉ុស្តិ៍
Next PostNewer Post Previous PostOlder Post Home

About