បុរស​ពពោះ​បង្កើត​បាន​កូន​៣​នាក់​ពិបាក​ពេកសុំ​ភរិយា​លែង​លះ

ស្ត្រីកែភេទ​ជាបុរស ថូម៉ាស ប៊ីទី ពេល​មាន​ផ្ទៃពោះ


 ក្រុង ហ្វូនិក : បុរស​ដែល​ធ្វើ​ឲ្យ​ផ្អើល​ ពិភពលោក ដោយ​សារ​តែ​ការ​ពពោះ​បង្កើត​បាន​កូន​៣​នាក់​នោះ​ឥឡូវ​ស្រាប់​តែ​ដាក់​ពាក្យ​ សុំ​លែង​លះ​ភរិយា​រៀបការ​ជាង​១០​ឆ្នាំ នៅ​តុលាការ​រដ្ឋ​អារីហ្សូណា សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​បណ្ដឹង​នេះ​ត្រូវ​តុលាការ​ច្រាន​ចោល ដោយ​សារ​តែ​រដ្ឋ​អារីហ្សូណា​មិន​អនុម័ត​ច្បាប់​មង្គលការ​កែ​ភេទ ឬ​ភេទ​ដូច​គ្នា​។
លោក ថូម៉ាស ប៊ីទី អាយុ​៣៩​ឆ្នាំ មាន​ដើម​កំណើត​កើត​ជា​ស្ត្រី ប៉ុន្តែ​លោក​បាន​ធ្វើ​ការ​វះកាត់​ប្ដូរ​ភេទ​នៅ​វ័យ​២០​ឆ្នាំ ដោយ​ចាក់​អ័រម៉ូន​បុរស កាត់​សុដន់​ទាំង​ទ្វេ​ចេញ និង​ប្ដូរ​ឈ្មោះ​ជា​បុរស​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​លោក​មិន​បាន​កាត់​ស្បូន និង​ប្រដាប់​បន្ត​ពូជ​ដែល​ជា​កេរ​ដំណែល​ម្ដាយ​ចែក​ឲ្យ​នោះ​ទេ។
លោក​បាន​រៀបការ ជាមួយ​នាង ណានី នៅ​កោះ​ហាវ៉ៃ​កាល​ពី​ឆ្នាំ​២០០៣ ហើយ​លោក​ក៏​បាន​ចាក់​មេ​ជីវិត​បុរស​ចូល​ក្នុង​ខ្លួន ដើម្បី​បង្ក​កំណើត រហូត​ដល់​ពពោះ​បង្កើត​បាន​កូន​៣​នាក់។
ប៉ុន្តែ​នៅ​ពេល​ដែល​លោក ថូម៉ាស ប៊ីទី ដាក់​ពាក្យ​លែង​លះ​កាល​ពី​ឆ្នាំ​មុន ដើម្បី​ដោះ​ដៃ​ពី​ភរិយា​ទៅ​រៀបការ​ជាមួយ​មិត្ត​ស្រី​ថ្មី​នោះ ស្រាប់​តែ​តុលាការ​រដ្ឋ​អារីហ្សូណា ច្រាន​ចោល​បណ្ដឹង​នោះ ដោយ​សារ​តែ​តាម​ផ្លូវ​ច្បាប់ លោក ថូម៉ាស ប៊ីទី មិន​មែន​ជា​បុរស​ទេ កាល​ដែល​លោក​ជ្រើស​រើស​រៀបការ​នៅ​ឆ្នាំ​២០០៣​ជាមួយ​ភរិយា​នោះ។
ដោយ​សារ​តែ​រដ្ឋ​អារីហ្សូណា​មិន​ទទួល​ស្គាល់​មង្គលការ​ភេទ​ដូច​គ្នា តុលាការ​មិន​អាច​សម្រេច​ការ​លែង​លះ​តាម​ផ្លូវ​ច្បាប់​បាន។ ទោះ​ជា​យ៉ាង​ណា តុលាការ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ព្រម​ព្រៀង​ធ្វើ​ការ​ចែក​ទ្រព្យ​សម្បត្តិ និង​ការ​ទទួល​ខុស​ត្រូវ​លើ​កូន​រវាង​ប្ដី​ប្រពន្ធ​ទាំង​ពីរ ប៉ុន្តែ​លោក ថូម៉ាស ប៊ីទី នៅ​តែ​ទាមទារ​ឲ្យ​ចៅ​ក្រម​ជួយ​ឲ្យ​ការ​លែង​លះ​នេះ​ចប់​ស្រេច​បាច់​ឲ្យ​ខាង​ តែ​បាន៕ប្រភពពី ភ្នំពេញប៉ុស្តិ៍
Next PostNewer Post Previous PostOlder Post Home

About