សាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាលត្រូវបាននិស្សិតបកអាក្រាត

ភ្នំពេញ ៖ សកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ជាសាកលវិទ្យាល័យ ដែលល្បីល្បាញជាងគេគ្រប់រឿង ដែលអស់ពីមួយរឿង ចូល មួយរឿង  មិនសូវជាមានសភាពស្ងប់ស្ងាត់ ដូចសលកវិទ្យាល័យដទៃសោះ។​
បើគេចាំមិនខុសទេ​ថ្មីៗនេះ និស្សិតប្រុសម្នាក់នៃសលកវិទ្យាល័យសុខាភិបាលនេះ ត្រូវបានចោរប្លន់សំលាប់យកម៉ូតូបានសម្រេច បន្ទាប់ ពីគេបានចាកចេញពីកន្លែងខារ៉ាអូខេ ហើយយកម៉ូតូទៅបញ្ចាំ ព្រោះគ្មានប្រាក់បង់ថ្លៃបន្ទប់។ ពេលត្រលប់មកវិញ ក៏ត្រូវចោរប្លន់សម្លាប់ តែម្ដង។ កាន់តែក្ដៅគគុកជាងនេះ កឺនិស្សិតស្រីស្អាតឆ្នាំទី៥ នៃសកលវិទ្យាល័យនេះ បើករថយន្តបុករះស្លាប់មនុស្ស នឹងរងរបួសជា ច្រើន ដែលនាំអោយសកលវិទ្យាល័យនេះ ទទួលបានភាពល្បីល្បាញរឿងមិនសូវជាល្អក្នុងពិភពសារព៌តមាន។
ឪពុកម្ដាយជាច្រើនដែលមានកូនរៀននៅសាលាពេទ្យ មានមោនទនភាពមិនតិចទេ ដោយសារពួកគាត់អោយកូនរបស់គាត់ ទៅទទួល ចំណេះដឹងពី សាលាដែលមានគុណភាពល្អ អ្វីដែលសំខាន់ គាត់រំពឹងទុកថា ពេលបញ្ចប់ការសិក្សាកូនគាត់នឹងក្លាយជាវេជ្ជបណ្ឌិត ឪសថការី ទន្តបណ្ឌិត ដែលមានសមត្ថភាពខ្ពស់ នឹងគោរពក្រមសីលធម៍។​ ផ្ទុយទៅវិញ សាលានេះ មិនបានដូចអ្វីដែលគាត់បានរំពឹង ទុកនោះទេ និស្សិតពេទ្យខ្លះពេលបញ្ចប់ការសិក្សាទៅ បែរជាទៅរកស៊ីអីផ្សេងទៅវិញក៏មាន ដោយសាររៀន៦ ទៅ​៧​ឆ្នាំមិនចេះអី។ និស្សិតមួយចំនួន ដែលកំពុងតែបន្តការសិក្សានៅសាលានេះ បានរៀបរាប់ប្រាប់Khmer enter ថា វាជារឿងមួយដ៏លំបាកសម្រាប់ ការសិក្សានៅសាលានេះ ដោយសារសាលាបានកាត់ម៉ោងគ្រូចោលអស់ជាច្រើន ឧទាហរណ៍ ៖ គ្រូម្នាក់ត្រូវបង្រៀន៨ ត្រូវកាត់អោយ សល់ត្រឹមតែ ៤ ទៅម៉ោងតែប៉ុណ្ណោះ ដែលសូម្បីតែគ្រូដែលមកបង្រៀនក៏មានអារម្មណ៍មិនសូវល្អដែរ  ព្រោះគាត់មិនអាចពន្យល់សិស្ស អោយអស់សេចក្ដី​ គាត់មិនបានគិតដល់រឿងលុយកាក់ទេ  គ្រាន់តែចង់អោយសិស្សចេះដឹងពិតប្រាកដប៉ុណ្ណោះ។ និស្សិតម្នាក់ផ្សេងទៀត បានបន្តថា បើនិយាយពីរឿងប្រលងយកឯកទេសវិញគឺ បើឯកទេសណាដែលមានទីផ្សារខ្ពស់  មិ នបាច់ទៅប្រលងទេព្រោះ កូនៗគ្រូ អស់ទាំងនោះផ្ដាំផ្ញើរគ្នារួចហើយ។
ថ្មីនេះ សកលវិទ្យាល័យ សម្បូររឿងអាស្រូវនេះ បានកើតឡើងនៅឧប្បត្តិ ហេតុមួយគឺ កង្ហារធ្លាក់ត្រូវនិស្សិតពេទ្យពីរនាក់ បណ្ដាលអោយ បែកក្បាលទាំងពីរនាក់ ម្នាក់រងរបួសស្រាល ម្នាក់ទៀតត្រូវធ្ងន់ គួរសមតែគ្មានពត៌មានណាចុះផ្សាយនោះទេ ដោយសារសាលានេះ បាន បិទបាំងពត៌មាន ជៀសវាងការរិះគន់ ពីកង្វះទំនួលខុសត្រូវរបស់សាលានេះ ដែលសាលានេះ គ្មានអីក្រៅពីចាំកើបលុយដែលនិស្សិត បង់មកនោះទេ ដែលមួយឆ្នាំៗ សាលានេះកើបបានខ្ទង់លានដុល្លាឯណោះ ព្រោះក្នុងនិស្សិតម្នាក់ ត្រូវបង់ថ្លៃសាលាយ៉ាងតិចជាងមួយ ពាន់ដុល្លា ដែលមួយឆ្នាំៗមាននិស្សិតជាច្រើនរត់តម្រង់មករៀនសាលានេះ​ តែសាលានេះមិនបានការយកចិត្តទុកដាក់លើបច្ចេកទេស សំភារះ ក្នុងបន្ទប់សិក្សាទាល់តែសោះ មានបន្ទប់ខ្លះ កង្ហារសល់តាំងពីសម័យសង្គមរាស្រ្តនិយម។
បើនិយាយពីឧបករណ៍សម្រាប់បញ្ចាំង slide វិញ បន្ទប់ខ្លះខូចមើលមិនច្បាស់ ហើយនិស្សិតជាច្រើនសំនូមពរអោយសាលាដូរចេញ    ក៏សាលាមិនខ្វល់ខ្វាយដែរ រហូតដល់និស្សិតទាំងនោះនិយាយថា មើលទាំងចឹងទៅយ៉ាងច្រើន ខូចភ្នែកប៉ុណ្ណោះពេលរៀនចប់ ព្រោះ និស្សិតទាំងនោះសំនូមពរ មិនមែនម្ដងទេ  គឺរាប់ភ្លេចទៅហើយ  ។
សាលាពេទ្យនេះហាក់ល្អមើលតែខាងក្រៅទេ តែខាងក្នុងវិញមិនសមស្របជាមួយតំលៃថ្លៃកប់ពពករបស់សាលានេះសោះ បើនិយាយពី បុគ្គលិកវិញ ឬកដូចមហាសេដ្ឋី គ្មានសុជីវធម៌ក្នុងការនិយាយស្ដីសោះ មជ្ឈដ្ឋាននេះ​សម្បូរបុគ្គលិកបែបនេះ  ទើបបានជានិស្សិតមួយ ចំនួនក្លាយជាគ្រូពេទ្យ គ្មានសុជីវធម៌ក្នុងការនិយាយស្ដី ព្រោះកើតចេញពីការអប់រំបែបនេះ ។
សូមសាលានេះយកចិត្តទុកដាក់ឡើងវិញលើបញ្ហាអស់ទាំងនេះ Khmer Enter រង់ចាំការបកស្រាយជានិច្ចពីសំណាក់ថ្នាក់ដឹកនាំ សាកលវិទ្យាវិទ្យាសាស្ត្រសុខាភិបាលពីបញ្ហាដែលនិស្សិតរិះគន់យ៉ាងចាស់ដៃនេះ៕

ប្រភព៖ គេហទំព័រ Khmerenter
Next PostNewer Post Previous PostOlder Post Home

About