ជីវភាពផ្លូវភេទ សុខុមប្រកបដោយសុភមង្គល ស្ដែងចេញពីតុល្យភាពស្នេហា និងសេចក្ដីស្រឡាញ់របស់បុគ្គល និងដៃគូស្នេហ៍។ ទស្សនាវដ្ដី សុខភាពយីងនឹងរៀបរាប់អំពីកាយវិភាគសាព៌ាង្គកាយជាពិសេសប្រដាប់ភេទ ប្រយោជន៍យល់ដឹងបានប្រសើរអំពីយន្ដការ នៃសេចក្ដីសុខផ្លូវភេទទាំង សម្រាប់បុរសទាំងស្ដ្រី។
រូបភាពទស្សនាវដ្តីសុខភាពយើង
ការស្រើបស្រាល “ឡើងរឹង” របស់បុរស និងស្ដ្រីជាចម្លើយតបរបស់សរីរាង្គភេទ ទៅនឹងសារដែលបញ្ជូនដោយខួរក្បាល។ ការឆ្លើយតប នេះបង្កឡើងតាមរយៈការភោ្ញចបែបស្រៀវស្រើប ដោយការដាស់សម្រើបយ៉ាងច្រើនបែបយ៉ាង ដូចជាការប៉ះ ការបបោសអង្អែល ការថើប ក្លិនក្រអូប ការសម្លឹងមើលឃើញជាដើម។
នៅលើសាព៌ាង្គកាយបុរស
លិង្គបុរសមានសណ្ឋានជាស៊ីឡាំងធំក្ដោប ស៊ីឡាំងតូចៗចំនួន៣ គឺស៊ីឡាំងតូចកណ្ដាល១ជាអង្គជាតិសម្រើបស្ពោធ និងស៊ីឡាំងខាងក្រៅ២ ជាអង្គជាតិសម្រើបបំពង់។ អង្គជាតិស្ពោធមានស្នូលជាបង្ហូរនោម ដែលជាផ្លូវរបស់ទឹកនោម និងទឹកកាម។ រីឯអង្គជាតិបំពង់ បំពេញប៉ោងទៅដោយឈាម បង្កជាការឡើងរឹងនៃលិង្គ។
អង្គជាតិបំពង់ ជាផ្នែកខាងលើនៃតួលឹង្គបុរសភេទ និងអង្គជាតិស្ពោត ស្ថិតនៅផ្នែកខាងក្រោមតួលិង្គ។ ក្រោមការបញ្ជានៃប្រព័ន្ធប្រសាទ អង្គជាតិស្ពោធបានហូរចូលពេញទៅដោយឈាម និងប៉ោងជក់ទឹក ដូចអេប៉ុងអញ្ចឹង។ ដូច្នេះ តួលឹង្គបុរសភេទរីកធំ លូតវែង និងឡើងរឹង ពេលវាស្ថិត នៅក្នុងសភាពស្រើបស្រាល “ឡើងរឹង”។

រូបភាពទស្សនាវដ្តីសុខភាពយើង
ស្ដ្រីភេទក៏មានអង្គជាតិបំពង់ និងអង្គជាតិស្ពោត ដូចបុរសភេទដែរ (បើតាមពាក្យគ្រាមភាសា និយមហៅថាធ្ដេញ)។ ពោលដែលវាមាន ឈាមហូរចូល វាមានសភាពរឹង និងមានទំហំកើនឡើង។ ការភ្ញោចអង្គជាតិ បង្កជាសេចក្ដីសុខដល់កំពូលលើគ្លីតូរីស។
នៅលើខ្លួនស្ដ្រី អង្គជាតិស្ពោតមានទីតាំងនៅផ្នែកខាងមុខ នៃជញ្ជាំង ឬភ្នាសយោនី (ទ្វារមាស)។ ដូចគ្នានឹងធ្ដេញដែរ តំបន់ខាងក្នុងទ្វារមាស មានឈាមហូរចូល ពេលមានការភ្ញោច។ ការស្រើបស្រាល “ឡើងរឹង” នៃអង្គជាតិស្ពោត មិនអាចមើលឃើញឡើយ តែអាចដឹងបានតាមការ ចេញទឹករំអិលសើមជោគខ្លាំង។ ពេលតួលិង្គរបស់បុរសស៊កចូល ផ្នែកអាថ៌កំបាំងរបស់ទ្វារមាសនោះជាដើមចម នៃសេចក្ដីសុខដល់កំពូលលើទ្វារមាស (យោនី)។ សេចក្ដីសុខដល់កំពូលលើទ្វារមាសនេះ មានកម្រិតខ្ពស់ និងខ្លាំងក្លាជាងបុរុមសុខដែលទទួលដោយការភ្ញោចលើធ្ដេញ។
ពេលដែលការត្រេកត្រអាល និងសេចក្ដីសុខផ្លូវភេទជួបបញ្ហា
បើមានករណីនេះទាំងបុរស ទាំងស្ដ្រីសុទ្ធតែមានការបារម្ភ។ ភាពអសមត្ថភាពផ្លូវភេទ (លិង្គងាប់ ឬបាត់ចំណង់តណ្ហា) ឬបញ្ហាជីវភាព ផ្លូវភទទាំងនេះអាចបង្កវិបត្ដិតុល្យភាពរៀងៗខ្លួន។ ដើម្បីដោះស្រាយបញ្ហានេះ ត្រូវលើកមកដោះស្រាយគ្នា។ ហើយប្រសិនបើកិច្ចទំនាក់ទំនងក្នុងដៃគូ មិនអាចដោះស្រាយបញ្ហានេះបាន ការជួបពិគ្រោះជាមួយអ្នក ជំនាញខាងរោគស្ដ្រី រោគតម្រង់ទឹកមូត្រ ឬជំនាញខាងផ្លូវភេទ។ ពួកគាត់អាចជួយដោះ ស្រាយវិបត្ដិប៉ះពាល់សេចក្ដីសុខខាងផ្លូវភេទទាំងនេះបានប្រយោជន៍ សម្រួលឱ្យស្ថិតក្នុងស្ថានភាពប្រសើរវិញ។
ដោយ វេជ្ជ លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦