ឧបទ្វីប​​កូរ៉េ​​កំពុង​​ឈានដល់​​មាត់​​រណ្តៅ​​នៃ​ភ្លើង​សង្គ្រាម​​ហើយ


ឧបទ្វីប​​កូរ៉េ​​កំពុង​​ឈានដល់​​មាត់​​រណ្តៅ​​នៃ​ភ្លើង​សង្គ្រាម​​ហើយ​ - វាយោ FM ១ ម៉ោងមុន
 ស្ថានភាព ​កាន់តែ​តានតឹង​ខ្លាំង​ឡើង​ហើយ​នៅក្នុង​ឧបទ្វីប​កូរ៉េ ហើយ​ភ្លើងសង្គ្រាម​នៅក្នុង​ឧបទ្វីប​នេះបាន​ឈាន​ដល់​មាត់​រណ្តៅ​នៃ​​ភ្លើង​ សង្គ្រាម​​ហើយ​ដោយ​​នៅ​​ថ្ងៃ​​អង្គារ​​នេះ ​ប្រទេស​​កូរ៉េ​​ខាង​ជើង​​បាន​​អំពាវ​នាវ​​អោយ​​ជន​​បរទេស​​ទាំង​អស់​​ដែល​​ កំពុង​​​រស់​នៅ​​ក្នុង​​ប្រទេស​​កូរ៉េ​ខាង​ត្បូង​​អោយ​​ចាក​ចេញ​​ពី​​ប្រទេស ​​នេះ​​ភ្លាម​។
នៅ​ថ្ងៃ​អង្គារ​នេះដែរ ប្រទេស​កូរ៉េ​ខាងជើង​ក៍បាន​ជម្លៀស​កម្មករ​របស់​ខ្លួន​ចេញ​ពី​រោងចក្រ​កេ​ ស៊ុង​ផងដែរ​។ ដោយឡែក​ប្រទេស​ជប៉ុន​ឯណោះ​វិញ នៅ​ថ្ងៃនេះ​ដែរ​ក៍​បាន​​រៀបចំ​តំឡើង​ខែល​ប្រឆាំង​ម៉ី​ស៊ី​ល​នៅក្នុង​ទីក្រុង ​តូ​ក្យូ និង​ទីតាំង​សំខាន់ៗ​មួយចំនួនទៀត ដើម្បី​ការពារ​គ្រាប់​ម៉ី​ស៊ី​ល​របស់​កូរ៉េខាងជើង​ដែល​បាន​ប្រកាស​បាញ់​ សាកល្បង​ជា​លើក​ទី​៤​នៅក្នុង​សប្តាហ៍​នេះ​។
​តើ​សង្គ្រាម​នុយក្លេអ៊ែរ​ពិតជា​កើត​ឡើង​នៅក្នុង​ឧបទ្វីប​កូរ៉េ​មែន​រឺ​ ទេ​? តែ​បើ​តាម​លោក​សុខ ទូច បណ្ឌិត​ផ្នែក​​វិទ្យា​សាស្ត្រ​​នយោ​បាយ​​មក​​ពី​​ប្រទេស​​រូស្ស៊ី​​នៅ​តែ​​ អះ​​អាង​​ថា​ សង្គ្រាម​​​នៅ​​ក្នុង​​ឧបទ្វីប​កូរ៉េ​នឹង​មិន​កើត​ឡើង​នោះ​ទេ​។​

សូមលោក អ្នកនាង​អញ្ជើញ​ស្តាប់​​បទ​វិភាគ​​របស់​លោក​សុខ ទូច បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​​មក​​ពី​​ប្រទេស​​រូស្ស៊ី ​និង​​ជា​​សកលវិទ្យា​ធិការ​នៃស​កល​​វិទ្យា​ល័យ​​ខេរ​មៈ តាម​​ការ​សាក​សួរ​ពី​វ៉ា សំណព្វៈ
សំលេងៈ{audio}Analysis/20130409_Analysis of korea.mp3{/audio}
Next PostNewer Post Previous PostOlder Post Home

About