នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ុង ស៊ីថា ភេទប្រុស អាយុ ៣៧ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅក្នុងភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានប្រពន្ធឈ្មោះ ហោ គឹមហៀក និងមានកូនប្រុសស្រី ២នាក់ ក្នុងបន្ទុក ។
ក្រុមគ្រួសាររបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះជាមនុស្សមានជំងឺរ៉ុំារៃប្រចាំកាយ ជាយូរមកហើយ ក្រុមគ្រួសារបាននាំយកទៅស្រោចទឹក បានរយៈពេល១អាទិត្យជាង មិនធូរស្រាល នៅល្ងាចកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះទៅបាត់ ក្រុមគ្រួសារមានការព្រួយបារម្ភ បាននាំគ្នា ដើររកគ្រប់ច្រកល្ហក លុះដល់ម៉ោង៧ ទើបគេប្រទះឃើញជនរងគ្រោះ បានចង់កសម្លាប់ខ្លួនបាត់ទៅហើយ ដោយយកខោចងកភ្ជាប់ទៅនឹងមែក ស្វាយចន្ទីរស្លាប់បាត់ ។ ភ្លាមៗនោះនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យលើសពឃើញថា ជនរងគ្រោះពិតជាធ្វើ អត្តឃាតដោយខ្លួនឯងពិតប្រាដក រួចហើយក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ដើមអម្ពិល