ប្រធានាធិបតី កូរ៉េខាងត្បូង បញ្ជាឲ្យយោធា វាយបកឲ្យខ្លំាងៗ ទៅកូរ៉េ ខាងជើងវិញ

សេអ៊ូល ៖ ប្រធានាធិបតី ប្រទេសកូរ៉េខាងត្បូង លោកស្រី ផាក គុនហេ នៅថ្ងៃចន្ទ ទី០១ ខែមេសា នេះ បានបញ្ជាឲ្យយោធា ត្រូវវាយបកទៅវិញ ឲ្យបានខ្លំាងក្លា ចំពោះការឈ្លានពាន របស់ប្រទេសកូរ៉េខាងជើង ដោយមិនត្រូវគិត អំពីផ្នែកនយោបាយ ណាមួយនោះទេ។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹង នៅថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ ២០១៣ ដោយផ្អែកតាមការលើកឡើង របស់សារព័ត៌មាន យ៉ុនហាប់ បន្ទាប់ពីស្រង់សម្តីលោកស្រី ផាក និយាយក្នុងសន្និសីទ នៃផែនការនយោបាយប្រចំាឆ្នាំរបស់ ក្រសួងការពារជាតិថា « ប្រសិនបើមានការឈ្លានពានណាមួយ ធ្វើឡើងប្រឆំាង ប្រជាជន និងប្រទេសរបស់យើង យោធា គួរតែឆ្លើយតបទៅវិញ ឲ្យបានខ្លំាងកា្ល ចំពោះការឈ្លានពាននោះ ដោយគ្មានការគិតពិចារណា លើនយោបាយផ្សេង ទៀតណាមួយនោះទេ »។
លោកស្រីបន្តថា « ដោយមើលឃើញ ការគម្រាមកំហែងរបស់កូរ៉េខាងជើង កាន់តែធ្ងន់ធ្ងរឡើងនោះ ការរំសាយសន្ធិសញ្ញា ឈប់បាញ់គ្នា រួមទំាងការកាត់ផ្តាច់ ទំនាក់ទំនង ផ្នែកយោធា ហើយនឹងការគម្រាម ធ្វើសង្គ្រាមម្តងហើយម្តងទៀតនោះ កូរ៉េ ខាងត្បូង នឹងឆ្លើយតបវិញឲ្យបានខ្លំាងក្លា»។
ការព្រមាន របស់កូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ បានព្រមានថា ប្រសិនបើកូរ៉េខាងត្បូង នៅតែបន្ត ការមើលងាយ មកលើកិត្តិយសខ្លួនទៀត ខ្លួននឹងបិទទីតំាង តំបន់ឧស្សាហកម្មរួមគ្នានៅ ទីក្រុង គាស៊ុង ព្រំដែនជាមួយ កូរ៉េខាងជើង ប៉ុន្តែ រហូតមកដល់ថ្ងៃចន្ទនេះ មន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយថា តំបន់ឧស្សាហកម្មនោះ មានដំណើរការ ជាធម្មតានោះទេ។
លោកស្រី ផាក សង្កត់ធ្ងន់ថា លោកស្រីទុកចិត្ត លើការវិនិច្ឆ័យរបស់យោធា ដែលបាន ប្រឈមមុខដោយផ្ទាល់ ចំពោះការ បង្រ្កាបភ្លាមៗ ពីកូរ៉េខាងជើង ៕
Next PostNewer Post Previous PostOlder Post Home

About