ខេត្តតាកែវ ៖ ផ្ទះលក់គ្រឿងទេស១ខ្នង ត្រូវភ្លើងឆាបឆេះអស់គ្មានសល់ដោយមិនមាន អ្នកណាជួយពន្លត់ទាន់ឡើយ ហើយក៏ពុំដឹងពីមូលហេតុ ជាក់លាក់នៃកងឆាបឆេះនោះដែរ ខណៈពេលដែលម្ចាស់ផ្ទះ បានបិទទ្វាររៀបចំទុកដាក់រួចរាល់ក៏នាំគ្នា ចូលដេកក្នុងផ្ទះផ្សេងមួយទៀតដែលនៅក្បែរគ្នា លុះពេលភ្លើងឆាបឆេះសន្ធោសន្ធៅ ទៅហើយទើបម្ចាស់ផ្ទះ មានការភ្ញាក់ផ្អើល និងឆោឡោឡើងតែត្រូវព្រះអគ្គី បំផ្លាញអស់គ្មានសល់ ចំណែកផ្ទះ១ខ្នងទៀត កុំតែបានប្រជាពលរដ្ឋរស់នៅក្នុងភូមិជួយទាន់ កុំអីឆេះទាំងអស់ ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣១ មីនា ២០១៣ វេលាម៉ោង៧ និង៥នាទីយប់ស្ថិតក្នុងភូមិអង្គុញ ឃុំខ្វាវ ស្រុកសំរោង ។
លោកមឿង សារុន អធិការនគរបាលស្រុកសំរោងបានឱ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះបំផ្លាញអស់នោះ មានទំហំ៤គុណ៨ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី ដោយម្ចាស់ឈ្មោះអ៊ុក ផានិត ភេទស្រី អាយុ៣៥ឆ្នាំ មានកូន៣នាក់ ដោយឡែកទ្រព្យសម្បត្តិនៅក្នុងនោះរួមមានម៉ូតូឌ្រីម C125 មួយគ្រឿង ម៉ាស៊ីនភ្លើងមួយគ្រឿងកង់មួយ និងអីវ៉ាន់លក់ដូរទាំងអស់ត្រូវភ្លើងឆាបឆេះអស់គ្មានសល់៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ដោយ កោះសន្តិភាព