ខូច​ចិត្ត​ប្រពន្ធលែង​លះ​ដើរ​តែល​តោល​ត្រូវ​រថយន្ត​បុក​ពី​ក្រោយ​​ដួល​បែក​ក្បា​ល​ស្លាប់​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ខូចចិត្តប្រពន្ធ លែងលះរហូតសតិ មិនប្រក្រតីចេះតែដើរ មិនមានគោល ដៅពិតប្រាកដ ត្រូវបានរថយន្ត មិនស្គាល់ម៉ាកមួយគ្រឿង បើកបុកពីក្រោយ បណ្តាលឱ្យដួលបែកក្បាល ស្លាប់នៅនឹងកន្លែង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង១និង៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២ មេសា ២០១៣ តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះគឹម ហៃ ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកដើរដេរស្បែកជើង ស្នាក់នៅភូមិកើតហេតុខាងលើ ។ ប្រភពព័ត៌មានពី សាច់ញាតិបានឲ្យដឹងថា បុរសម្នាក់នេះចាប់តាំងពីប្រពន្ធ លែងលះមកខូចចិត្តដើរ តែលតោលគ្មានគោល ដៅពិតប្រាកដ ក្លាយទៅ ជាមនុស្សមាន សតិមិនប្រក្រតី ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
Next PostNewer Post Previous PostOlder Post Home

About