លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា ការធ្វើពលកម្ម សម្អាតតាមដងផ្លូវជាតិលេខ៥ នេះ គឺយើងតែធ្វើជាប្រចាំរាល់ មានកម្មវិធី ផ្សេងៗ ហើយសម្អាត និងប្រមូលសំរាម តាមដងផ្លូវនេះ គឺយើង ធ្វើឡើង ក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋ អាជីករ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ មូលដ្ឋាន កាន់តែមានភាពជិតស្និតនឹងគ្នា រស់នៅក្នុងសហគមន៍មួយ រួមគ្នា ត្រូវចេះស្រលាញ់គ្នា ស្រលាញ់បរិស្ថាន មាន អនាម័យល្អ ទើបជិវិតរស់ នៅ មានសុខភាពល្អទាំងអស់គ្នា ។
លោកអភិបាល ក្រុងបានបន្តថា ម៉្យាងទៀត ការរួមគ្នាសម្អាតទីក្រុងនេះ គឺធ្វើឲ្យទីក្រុងស្អាត មានសោភ័ណ ភាពល្អ បរិស្ថានល្អ ប្រកបដោយអនាម័យ ដើម្បីទទួលទេវតាឆ្នាំថ្មី និងភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍ ដែលបានអញ្ជើញមកទស្សនា ប្រទេសកម្ពុជា និងប្រាសាទអង្គរវត្ត របស់យើង គឺភ្ញៀវ ទាំង ត្រូវ ឆ្លងកាត់ច្រកអន្តរជាតិ មួយនេះសិន មុននឹងទៅដល់កន្លែងទាំងនោះ។
ក្នុងនោះដែរ អាជ្ញាធរ ក្រុងប៉ោយប៉ែត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អាជីវករ លក់ដូរ តាមដងផ្លូវ ត្រូវរៀបចំសំរាម ដាក់ក្នុង ស្បោងប្លាស្ទីក ហើយយកទៅដាក់ ក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវ កុំ ចោលពាលវាល ដែលជាហេតុ ធ្វើឲ្យបរិស្ថានយើងមិនល្អ ដូច្នេះយើងទាំង អស់គ្នា ត្រូវតែរួមគ្នា ការពារ បរិស្ថានក្នុងប្រទេសយើង៕



ដោយ ៖ ដើមអម្ពិល