ចាក់ប្លន់​​និស្សិត​​ម្នាក់​យក​ម៉ូតូ​​ដោយ​សុវត្ថិ​ភាព​នៅសង្កាត់​​បាក់​ខែង

រាជធានីភ្នំពេញ ៖ និស្សិតប្រុសម្នាក់បាន រងរបួសត្រូវបានគេបញ្ជូន ទៅសង្គ្រោះនៅ មន្ទីរពេទ្យ បន្ទាប់ពីត្រូវចោរចាក់២ កាំបិតចុងស្រួចប្លន់យកម៉ូតូ ឌ្រីមសេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ទៅបាត់ដោយសុវត្ថិភាព ខណៈទំនេរពីការសិក្សាឆ្លៀតរត់ម៉ូតូឌុប ។ ហេតុការណ៍ប្លន់យកម៉ូតូនេះ កើតឡើងកាលពីវេលា ម៉ោង៧ព្រឹកថ្ងៃទី១០ មេសា ២០១៣ ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខេង ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះត្រូវបាន គេស្គាល់ឈ្មោះញ៉ែម សាម៉េត ភេទប្រុស អាយុ៣០ឆ្នាំ ជានិស្សិត មានទីលំនៅផ្ទះជួល ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវចោរចាក់ ២កាំបិតដោយមួយ កាំបិតចំ.ក និងមួយកាំបិតទៀតចំបាតដៃ រងរបួសធ្ងន់ ៕


Next PostNewer Post Previous PostOlder Post Home

About