នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គីម សុភ័ក្តិ ភេទប្រុសអាយុជានិស្សិតសាលាច្បាប់ ស្នាក់នៅផ្ទះ ជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលត្រូវចោរប្លន់យកទៅបាត់នោះ ម៉ាកសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០០៩ ឡើងតែមឆ្នាំ២០១០ ពាក់ស្លាកលេខ កំពង់ចាម 1E-0608 ។ ចំណែកឯកបក្ខពួករបស់ក្រុមជនសង្ស័យ មានគ្នា៤នាក់ ហើយត្រូវនគរបាល ចាប់ខ្លួនបានម្នាក់ភ្លាមៗ មានឈ្មោះ ប៉ិច ភឿន ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃយួ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត រីឯ៣នាក់ទៀតពុំស្គាល់អត្តសញ្ញាណនោះទេ កំពុងតែរត់គេចខ្លួន។
នគរបាល បានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះចេញពី សាលាបានឆ្លៀត ឱកាសរត់ម៉ូតូនៅពេលយប់ ខណៈជិះមកដល់ម្តុំស្តុបដីហុយ ស្រាប់ជួបជនសង្ស័យពីរនាក់ បានហៅជនរងគ្រោះ ឲ្យដឹកគេមកម្តុំក្រោយផ្សារ កាណាស៊ីដធីដោយឲ្យតម្លៃ១០០០០រៀល ដោយប្រាប់ថា ពួកគេមកលេងប្រពន្ធគេធ្វើការរោងចក្រនៅទីនោះ លុះដឹកមកដល់ពេលជនសង្ស័យ ឲ្យលុយស្រាប់តែមានបក្ខពួក គេពីរនាក់ ដែលចាំនៅទីនោះ ជាស្រេចស្ទុះ មកចាប់គ្រៀក ជនរងគ្រោះនិងបានវាយ ជនរងគ្រោះដោយដៃ ពេលនោះជនរង គ្រោះបានរើបំរាស់ រហូតរួចខ្លួន រត់ចេញពីជនសង្ស័យ ហើយបានស្រែកឲ្យគេជួយ ជនសង្ស័យបាននាំគ្នា គេចខ្លួនដោយយកម៉ូតូ របស់ជនរង គ្រោះជិះទៅ ។ ភ្លាមៗនោះនគរបាល ក្នុងមូលដ្ឋាន ដោយមានការសហការ ពីកម្លាំងនគរបាល ការិយាល័យ កំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ បានម្នាក់យកមកសាកសួរ ហើយកំពុងតែតាមស្វែង រកចាប់ខ្លួន បក្ខពួករបស់គេ៣នាក់ ដើម្បីយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។
បច្ចុប្បនជនសង្ស័យត្រូវឃុំខ្លួន ជាបណ្តោះអាសន្ននៅអធិការ ដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕

ដោយ៖ ដើមអម្ពិល