ដោយឡែកពេលនេះក្រុមហ៊ុន Google បានត្រូវគេរាយការណ៍ថានឹងផលិតវ៉ែនតា Google Glass ក្នុងតំបន់ Silicon Valley នៃទីក្រុង Santa Clara រដ្ឋ California នៅលើទឹកដីសហរដ្ឋវិញ នេះបើយោងតាមប្រភពពីគេហទំព័រ The Financial Times ។ ប្រភពដដែលក៏បានបន្ថែមដែរថាដើម្បីឲ្យ Google Glass ចេញជាផលិតផលសម្រេចបាននោះក្រុមហ៊ុន Google ចាំបាច់ត្រូវការចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុន Hon Hai Precision Industry ឬ គេស្គាល់ថាជាក្រុមហ៊ុន Foxconn (Google ជួលកម្មកររបស់ Foxconn) ។ បើក្រុមហ៊ុន Google ពិតជាធ្វើដូច្នោះមែននោះ វាមិនត្រឹមតែជាមុខមាត់របស់ Google ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជំរុញឲ្យក្រុមហ៊ុនអេឡិចត្រូនិកនានាងាកមកធ្វើ ការផលិត ផលិតផលរបស់ខ្លួននៅសហរដ្ឋវិញជាជាងការផលិតនៅប្រទេសចិន ឬ តៃវ៉ាន់ ។
Google Glass ប្រហែលជាពីរបីពាក់គ្រឿងនឹងចូលចង្វាក់ផលិតកម្មនៅក្នុងរយៈពេល ប្រហែលជាពីរបីសប្ដាហ៍ខាងមុខនេះ ។ ដូចអ្វីដែលប្រិយមិត្តធ្លាប់បានជ្រាបខ្លះៗហើយថា Google Glass អាចបំពេញមុខងារបានច្រើនយ៉ាង ព្រោះថាវាមិនមែនជាវ៉ែនតាធម្មតានោះទេ ។ វ៉ែនតានេះអាចថតរូបភាព ថតវីឌីអូ បញ្ជូនរូបភាពទៅកាន់អ៊ីនធឺណិត អាចបង្ហាញទិស បង្ហាញពីអាកាសធាតុ និងមុខងារមួយចំនួនទៀត ៕

ប្រភព