តាម TechCrunch ប្រភពដែលស្និតនឹងដំណឹងនេះបានអោយដឹងថា Facebook OS នឹងក្លាយជាប្រព័ន្ធប្រតិបត្តិការថ្មី វាធ្វើឡើងផ្អែកលើ Android វាអាចនឹងដាក់បញ្ចូលក្នុងទូរស័ព្ទទំនើប HTC ។ សូមបញ្ជាក់ថាកន្លងមកក៏ធ្លាប់មានពាក្យចចាមអារ៉ាមពី ទូរស័ព្ទទំនើប Facebook ផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាគេពុំទាន់ឃើញរូបរាង Facebook phone នៅឡើយទេ ។
បើយោងតាមប្រភពដដែល បានអោយដឹងថា ប្រព័ន្ធប្រតិបត្តិការនេះ មិនមែនថ្មីស្រឡាងខុសពី Android ទាំងស្រុងនោះទេ វាគ្រាន់តែបន្ថែមមុខងារ Facebook ច្រើនជាងប្រព័ន្ធប្រតិបត្តិការ Android ធម្មតាប៉ុណ្ណោះ ។
នេះជារូបភាពគំរូទូរស័ព្ទ Facebook ដែលធ្លាប់លេចចេញកន្លងមក
