បុរសម្នាក់ដែលប៉ូលិសឃាត់ខ្លួនឈ្មោះ វ៉ាន់ ម៉ុន អាយុ ៤១ឆ្នាំ មុខរបរលក់ដូរឥវ៉ាន់ក្នុងផ្សារឃែរ រស់នៅភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ ១៥ឆ្នាំ មានសតិមិនគ្រប់ ត្រូវបុរសវ័យចំណាស់ម្នាក់នេះរំលោភដល់ទៅបួនលើក សម្រេចពីរលើក តាំងពីដើមខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០១៣។ ម្តាយ ក្មេងស្រីរងគ្រោះបានឲ្យដឹងថា កូនស្រីគាត់ត្រូវជនសង្ស័យចាប់រំលោភ ខណៈពេលគាត់ប្រើកូនឲ្យចាំតូបលក់ឥវ៉ាន់ក្នុងផ្សារ ព្រោះតូបរបស់គាត់និងតូបលក់ដូររបស់ជនសង្ស័យ នៅទល់មុខគ្នា និងរំលោភពេលគាត់មិនបាននៅផ្ទះ៕
ចាប់រំលោភក្មេងស្រីមិនគ្រប់ទឹកអាយុ១៥ឆ្នាំ ជាញយដងត្រូវនគរបាលឃាត់ខ្លួន
ខេត្តប៉ៃលិន ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានប៉ូលិសខេត្តប៉ៃលិនឃាត់ខ្លួនកាលពីវេលាម៉ោង ១ និង ៣០នាទី រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិ ដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការប៉ៃលិន បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះ ចោទប្រកាន់បុរសវ័យចំណាស់ម្នាក់នេះ ពីករណីចាប់រំលោភក្មេងស្រីអាយុ ១៥ឆ្នាំ ដែលមានសតិមិនគ្រប់គ្រាន់ បានសម្រេចពីរលើកនិងមិនបានសម្រេចពីរលើក តាំងពីក្នុងដើមឆ្នាំ២០១៣ កន្លងមក។