ធានីភ្នំពេញ ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈកំពុងជិះម៉ូតូមួយគ្រឿង ចេញពីដើរលេងនៅរាជធានីភ្នំពេញ ក្នុងបំណងត្រឡប់ទៅផ្ទះ នៅឯខេត្តតាកែវវិញ ត្រូវរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍បុក និងកិន កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ មីនា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះទាំង២នាក់នោះម្នាក់ឈ្មោះផាន់ សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះមិន ហេង ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកម៉ូតូមួយគ្រឿងម៉ាកស្តេប ពណ៌ខ្មៅលាយឈាមជ្រូក អត់ស្លាកលេខ ស្នាក់នៅក្នុងភូមិ-ឃុំជាមួយគ្នា។ ដោយឡែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយប្រភេទទេសចរណ៍១២កៅអី ពណ៌ខៀវ អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល៕




បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ដោយ កោះសន្តិភាព