កាលពីឆ្នាំមុន ខ្សែភាពយន្តរឿង កុមារី២៥ឆ្នាំ ដែលជារឿងកំប្លែងសើចចុកពោះ របស់អ្នកស្រី ពាន់ ភួងបុប្ផា បានទទួលជោគជ័យជាខ្លាំងនៅតាមបណ្ដារោងភាពយន្តនានា និងនៅលើកញ្ចក់ទូរទស្សន៍កម្ពុជា CTN ថែមទៀត។ ទើបឆ្នាំនេះ អ្នកស្រីបានបន្តសាច់រឿងវគ្គ២បន្ថែមទៀត។ សម្រាប់វគ្គ២នេះ កាន់តែប្លែក កាន់តែអស្ចារ្យបន្ថែមទៀត ដោយអ្នកស្រី ពាន់ ភួងបុប្ផា បានបញ្ចូលតួថ្មី២រូបបន្ថែមទៀត គឺកញ្ញា សារាយ សក្ខណា និង រ៉ូលីន ដើម្បីគួបផ្សំនឹងតួចាស់ទាំងអស់ដែលរក្សានៅដដែល។
សាច់រឿងវគ្គថ្មីនេះ អ្នកស្រី ពាន់ ភួងបុប្ផា បានសម្រិតសម្រាំងយ៉ាងពិសេសដោយបង្កប់នូវសំណើចសើចចុកពោះ ជាងវគ្គមុន ជាមួយតួអង្គបែបក្រម៉ិចក្រមើមរបស់តារាប្រុសស្រីមិនឱ្យចាញ់វគ្គ មុនឡើយ។ ហើយខ្សែភាពយន្ត កុមារី២៥ឆ្នាំ វគ្គ២ នឹងត្រូវដាក់បញ្ជាំងជូនទស្សនា នាខែឧសភាខាងមុខនេះ នៅរោងភាពយន្ត លុច្ស Platinum Cinema និង Legend Cinema។ ទាំងតួអង្គ និងសាច់រឿងត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធ្វើឱ្យសាច់រឿងទាំងមូលមើលទៅកាន់តែមានការចាប់អារម្មណ៍កាន់តែខ្លាំងពី សំណាក់ទស្សនិកជន៕