ក្មេងប្រុសរងគ្រោះ បានដើរសំដៅទៅរកសត្វឆ្កែនោះ ដែលវាកំពុងតែនៅក្នុងទ្រុង របស់វា រួចរូបគេក៏ចូល ទៅក្នុងទ្រុងនោះ ដែលជាហេតុនាំអោយសត្វឆ្កែ ខាំដាច់ម្រាមដៃខាងឆ្វេងមួយ និង ធ្វើអោយបាក់កំភួនដៃថែមទៀតផង។ ក្រោយពេលឪពុករបស់ក្មេងប្រុសបានដឹងថា សត្វឆ្កែរបស់ខ្លួន ខាំកូនប្រុសដាច់ម្រាមដៃដូច្នេះ គាត់បានយកកាំភ្លើង បាញ់ជាច្រើនគ្រាប់ ធ្វើអោយសត្វឆ្កែងាប់នៅនឹងកន្លែង រួចវះយកដុំម្រាមដៃដែលដាច់នោះ ចេញពីពោះរបស់ សត្វឆ្កែផងដែរ។ ចំណែកក្មេងប្រុស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ St. Petersburg តាមរយៈឧទ្ធម្ភគចក្រ ដើម្បីតភ្ជាប់ម្រាមដៃឡើងវិញ និងសម្រាកព្យាបាលនៅទីនោះ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
