តាមសាក្សី ដែលឃើញហេតុការណ៍ខាងលើនេះ បាន និយាយថា មុនពេលកើតហេតុ រថយន្តបង្ក បើកក្នុងទិសដៅពីត្បូងទៅ ជើង ដោយបានបើក យ៉ាងលឿន ខណៈមកដល់ចំណុច កើតហេតុ ក៏រេចង្កូតបុកចំបង្គោលផ្លាក របាំងថ្មចែកទ្រូង ផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យ របាំងថ្មចែកទ្រូង ចំនួន បីកំណាត់ ត្រូវរងការ ខូចខាតទាំងស្រុង ។
សាក្សីបន្តថា ក្រោយពីកើតហេតុ រថយន្តបង្កបានបត់ក្បាលត្រឡប់ ថយក្រោយបើក រត់គេចខ្លួន តែត្រូវសមត្ថកិច្ច តាមចាប់បាន ។ ភ្លាមៗនោះ សមត្ថកិច្ច មូលដ្ឋានបាន សហការជាមួយ សមត្ថកិច្ចជំនាញ យករថយន្តបង្កទៅរក្សាទុកនៅ សាលារាជធានីភ្នំពេញ ដើម្បីរងចាំថៅកែ ស៊ីម៉ង់ត៍ សញ្ញារូបភ្នំ ចូលទៅដោះ ស្រាយសំណងជាក្រោយ ៕


ដោយ៖ ដើមអម្ពិល