តំណម​ ៥ ​យ៉ាង​សម្រាប់​ស្ត្រី​មក​រដូវ ដែល​បាន​ប្រតិបត្តិ​ច្រើន​សតវត្សរ៍​មកហើយ​

​សុខភាព ៖ មនុស្ស​ សម័យបុរាណ​មិន​ថា​ជន ជាតិ​ណាក៏ដោយ​សុទ្ធ​តែមាន​ជំនឿ ជាមួយនឹង​ស្ត្រី​ពេលដែល​ធ្លាក់​រដូវ​ខែ​ដែរ ពិសេស​ការ​ប្រិត​ប​ត្តិ​ក្នុង អំឡុងពេល​ធ្លាក់​មក​រដូវ​ខែ​តែម្តង​។ ក្នុង​ប្រកា​រហាម ​នីមួយៗ​នេះ​បាន ធ្វើឱ្យ​ស្ត្រី​សម័យមុន​បាន​ប្រតិបត្តិ​អស់កាល​ជា​យូរលង់​មកហើយ​។​ក្រៅពីនេះ ​ប្រកា​រហាម​ស្ត្រី​នៅពេល​ធ្លាក់​រដូវ​ខែ នេះ​មាន​ទៅតាម​ប្រទេស​នីមួយៗ​ដោយមាន​លក្ខណៈ​ខុសប្លែក​ពីគ្នា​ដូចជា​៖
 
១-​តាម​ជំនឿ​ជនជាតិ​ហិណ្ឌូ​សម័យបុរាណ​បាន​ត្រូវគេ​ត្រណម​ថាបើ​ស្ត្រី​ណា​ មានការ​ធ្លាក់​រដូវ​ខែ​ក្នុងពេល ណាមួយ​នឹង​ត្រូវគេ​ឱ្យ​ចាក​ចេញទៅ​នៅក្រៅ​ផ្ទះ​ប្រហែល​បី​ថ្ងៃ​។​ប៉ុន្តែ​ សម្រាប់​នាពេល​បច្ចុប្បន្ន​ត្រណម​នេះ​ត្រូវបាន​សាបរលាប​ទៅ​ខ្លះ​និង​កន្លែង​ ខ្លះ​លែង​អនុវត្ត​ទាំងស្រុង​តែម្តង​។​ក្រៅពីនេះ​ជនជាតិ​ហិណ្ឌូ​នៅក្នុង​ គ្រួសារ​ដែល​ប្រកាន់​ភាព​តឹងរឹង​ខ្លាំង​នៅមាន​ការហាម​ស្ត្រី​ដែល​ធ្លាក់​មក​ រដូវ​ខែ​ចូល​ផ្ទះបាយ ហាមចាប់​កា​ន់​​​អំបិល ហាម​ទៅ​វត្ត ហាម​ចូលរួម​ក្នុង​ពិធី​សាសនា ទាំងនេះ​ដោយសារ​គេ​យ​ល់​ឃើញ​ថា ពេល​ធ្លាក់​មក​រដូវ​ខែ​របស់​ស្ត្រី​ជា​អំឡុង​ពេលដែល​កខ្វក់​ឬ​កើត​មកពី​នាង​ ប៉ា​ប៉ា​ជា​តួអង្គ​ក្នុង​រឿងព្រេង​និទាន បាន​ចូល​ស្ថិតនៅក្នុង​ខ្លួន​ស្ត្រី​នោះ​។​
 
២-​តាម​ជំនឿ​របស់​ជនជាតិ​ក្រិច​បុរាណ​មានជំនឿថា​បើ​ស្ត្រី​ណា​ធ្លាក់​មក​ រដូវ​ខែ​ត្រូវគេ​បណ្តេញ​ចេញពី​ភូមិ​ព្រោះ​ចាត់ទុកថា​ជាការ​មិនល្អ​។​នៅពេល​ គេ​បណ្តេញ​ចេញពី​ភូមិ​គេ​បាន​សង់​ខ្ទម​ទុកឱ្យ​ស្ត្រី​ទាំងនេះ​រស់នៅ​។ ជនជាតិ​ក្រិច​បានដាក់​ឈ្មោះ​ឱ្យ​ខ្ទម​នេះ​ថា​”​ខ្ទម​រដូវ​”​ទុកឱ្យ​សម្រាក​ រហូត​ទាល់តែ​អស់​រដូវ​ខែ ទើប​អនុ​ញ្ញា​ត្តិ​ឱ្យ​វិល​ទៅ​រស់នៅក្នុង​ផ្ទះសម្បែង​វិញ​។​ទម្លាប់​នេះ​គេ​ អនុវត្ត​រហូត​ទាល់តែ​ស្ត្រី​ឈានចូល ដល់​វ័យ​អស់​រដូវ​ខែ​ទើប​អាច​រស់នៅ​ផ្ទះសម្បែង​លែង​វិល​ចូល​ខ្ទម​រដូវ​ដូច​ ស្ត្រី​ដទៃទៀត​។​
 
៣-​ចំណែក​ជំនឿ​ជនជាតិខ្មែរ​បុរាណ​ជាច្រើន​ត្រូវបាន​គេ​ជឿជាក់ថា​ការ​រូ​ម​ ភេទ​អំឡុងពេល​ធ្លាក់​រដូវ​ខែ បង្ក​គ្រោះថ្នាក់​ដូចនេះ​ក្នុងអំឡុងពេល​ធ្លាក់​រដូវ​ខែ​ដែលជា​សញ្ញា​ភ្លើង​ ក្រហម​នេះ​គេ​មិន​ហ៊ាន​រួមដំណេក ជាមួយ​បុរស​ឡើយ​។​ពេលបច្ចុប្បន្ន​នេះ​ជំនឿ​នេះ​នៅ​បង្កប់​ជ្រៅ​ក្នុង​ ផ្នត់គំនិត​ស្ត្រី​នៅឡើយ​ទេ​។​
 
៤- តាម​ជំនឿ​ជនជាតិ​អ៊ីស្លាម​មានការ​ហាម​ដល់​ស្ត្រី​ដែល​ធ្លាក់​រដូវ​ខែ​ ច្រើនយ៉ាង​ដូចជា​ហាម ប៉ះពាល់​ដល់គ​ម្ពឺ​រ​អាល់កុល​អាន ឬ​កុំឱ្យ​ដើរកាត់​ព្រះវិហារ​ឬ​ម៉ាស់​យ៊ី​ស ព្រោះ​គេ​មានជំនឿថា​នឹង​បង្ក​ឱ្យ​ឈឺពោះ​ខ្លាំងក្លា​ណាមួយ​កើតឡើង​។​
 
៥- តាម​ជំនឿ​របស់​មនុស្ស​ជាច្រើន​បាន​ជឿជាក់​ដល់​ស្ត្រី​ពេល​ធ្លាក់​រដូវ​ខែ ដោយ​ហាម​ចូលក្នុង​ព្រះ​បរម​សិរី​រិ​ក​ធាតុ​ទាំងឡាយ​។ ក្រៅពីនេះ​គេ​ហាម​បេះ​បន្លែ​ផ្លែឈើ​ក្នុងពេល​ធ្លាក់​រដូវ​ខែ​ដោយ​គេ​ជឿថា ស្ត្រី​កំពុងមាន​រដូវ​ខែ​បើកាលណា​បេះ​បន្លែ​ផ្លែឈើ នាំឱ្យ​បន្លែ​ស្ងួត​និង​ស្វិត​ងាប់​កើតឡើង​៕
Next PostNewer Post Previous PostOlder Post Home

About