កុងតឺនឺដ៏រឹងមាំដែលគេធ្លាប់តែងតែ យកវាផ្ទុកឥវ៉ាន់ និងដឹកជញ្ជូនតាមកប៉ាល់ទឹក ធ្វើដំណើរទូរទាំង ពិភពលោក តែពេលនេះគេបានយកវាមកដាក់ នៅលើដីគោក ដែលនៅនឹងមួយកន្លែងទៅវិញ។ បណ្ណាល័យមួយនេះមានឈ្មោះថា Amin ដែលបានប្រមូលនូវសៀវភៅចំនួន ៦,០០០ក្បាល សំរាប់ប្រជាជនក្នុងស្រុកអាន ដោយមិនគិតថ្លៃ។ កុងតឺនឺទាំង៧ គឺមានតំហំដុសៗគ្នា ហើយកុងតឺនឺនិមួយៗក៏ផ្ទុកនូវផ្នែកនៃសៀវភៅខុសៗគ្នាដែរ។ កុងតឺនឺពណ៌ខៀវ គឺជាកន្លែងដែលគេចូលចិត្តចូលជាងគេ ព្រោះវាដាក់នូវសៀវភៅកំសាន្ដ ចំនែកឯកុងតឺនឺពណ៌លឿងវិញ គឺជាកន្លែងដាក់សៀវភៅ ដែលទាក់ទងនឹងស្រ្ដី ចុងក្រោយកុងតឺណឺពណ៌ក្រហមគឺផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដ។
បណ្ណាល័យមួយនេះឌេគ័រដោយ ក្រុមហ៊ុនមួយរបស់ឥណ្ឌូនេស៊ី ដែលឯកទេសផ្នែកច្នៃប្រឌិត។ បណ្ណាល័យនេះសាងសង់ឡើង គឺសំរាប់ប្រជាជនរស់នៅទីក្រុង បាទូ ដែលពុំសូវមានថវិការទិញសៀវភៅ ហើយវាអាចពង្រឹងនូវធនធានមនុស្សផងដែរ។ ម្យ៉ាងវិញទៀត នៅក្នុងបណ្ណាល័យនោះក៏មាន បន្ទីរព្យាបាលរោគតូចមួយ សំរាប់ប្រជាពលរដ្ឋរស់នៅតំបន់នោះ មកពិនិត្យដោយមិនគិតប្រាក់ផងដែរ។
តើប្រិយមិត្តយ៉ាងណាចំពោះ បណ្ណាល័យមួយនេះ?






