ក្មេងប្រុសរងគ្រោះ មានឈ្មោះ Elijah ក្នុងពេលដែលរូបគេកំពុងស្ថិតនៅក្នុងផ្ទះ ជាមួយនឹងជីតារបស់ខ្លួននោះ ស្រាប់តែមានខ្មាន់កាំភ្លើង បាញ់ពីខាងក្រៅ ចំកញ្ចក់ផ្ទះ ធ្លុះចូលមកក្នុង បណ្តាលអោយអំបែងគ្រាប់ ខ្ទាតចំក របស់ក្មេងប្រុសតូចរូបនេះតែម្តង។ ទោះជាយ៉ាងណា ក្រោយពីមានហេតុការណ៍នេះកើតឡើង ប៉ូលីសបានធ្វើការតាមរក ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ ដោយបានប្រើប្រាស់កំលាំង K-9 និង ឧទ្ធម្ភាគចក្រ ជាច្រើន ហើយក៏បានប្រកាសផ្តល់រង្វាន់ ២៥០០០ ដុល្លារអាមេរិក ដល់នរណា ដែលផ្តល់ព័ត៌មានដល់ប៉ូលីស និង អាចឈានទៅដល់ការចាប់ខ្លួនបាន។ ចំណែកក្មេងប្រុសតូចរូបនេះ មិនត្រូវបានរាយការណ៍ថា មានគ្រោះថ្នាក់ដល់ជីវិតនោះទេ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?