ចែករំលែក​បទពិសោធ​ន៍ ការពារ និង​ព្យាបាល មុខ​កើតមុន​

ខាងក្រោម​នេះ​ជាការ អនុវត្ត​ផ្ទាល់​របស់​អ្នក​ធ្លាប់​ទទួលបាន​នូវ​បទពិសោធន៍​ជោគជ័យ ដើម្បី​សំអាត​មុខ និង​ការពារ​ការ​ករ​កើតមុន។ នេះ​ចង់​សំដៅ​ចំពោះ​ស្បែ​កមុខ​ធម្មតា មិន​រួម​ប​ញ្ជូ​ល​ប្រភេទ​ស្បែ​កមុខ ដែលមាន​បញ្ហា​អ័​រមូ​ន ឬ​ប្រភេទ​ជំងឺ​ស្បែ​កមុខ​នោះទេ​។​
 
​ធ្លាប់មាន​បញ្ហា​មុន​ខ្លះៗ ហើយ​ធ្លាប់​ចំណាយ​ប្រាក់​ទិញ​ផលិតផល​ខុសៗ​គ្នា​មួយចំនួន តាំងពី ហ្វ​ម​លាងមុខ រហូតដល់​ទៅ ឡេ​លាបមុខ ជាដើម​។ ប៉ុន្តែ​ហាក់​មិនមាន​អ្វី​ប្រែប្រួល​ច្រើន​ទេ​។ ប៉ុន្តែ​បន្ទាប់ពី​ផ្លាស់ប្តូរ​ទំលាប់​ប្រចាំថ្ងៃ បញ្ហា​មុខមុន នេះ​ក៏​លែង​កើតមានឡើង​ទៀត​។​
អ្វីដែល​ត្រូវ​ចងចាំ​ធ្វើ​នោះ គឺ រាល់ពេល​ដែល​យើង​ដើរចេញ​ក្រៅ​ផ្ទះ នោះ​ពេល​ត្រលប់​មកវិញ ត្រូវ​លាងមុខ​ចេញ​ភ្លាម (​បន្ទាប់ពី​សំរាក អោយ​ចុះ​កំដៅ​លើ​មុខ​) ជាមួយ និង​សាប៊ូ​ធម្មតា ឬ​⁣​ជាមួយ និង​ហ្វ​ម​លាងមុខ​។ មូលហេតុ គឺ​ពេល​យើង​ដើរចេញ​ក្រៅ ត្រូវ​កំដៅថ្ងៃ មុខ​យើង​បែកញើស ឡើង​ប្រេង ហើយក៏​កខ្វក់​ដោយសារ​ធូលី​ដី និង​ផ្សែង ឡាន ម៉ូតូ ផ្សេងៗ​ទៀត​។ ទោះជា​យើង​នៅផ្ទះ ក៏​គួរ​លាងមុខ នឹង​ទឹក​ធម្មតា អោយបាន​ញឹកញាប់​ដែរ វា​ធ្វើអោយ​មុខ​យើង ត្រជាក់ ស្រស់ថ្លា​ល្អ​៕​
Next PostNewer Post Previous PostOlder Post Home

About