មន្ដ្រីនគរបាល ប៉ុស្ដិ៍ផ្សារចាស់បានឱ្យដឹង ថា ការឃាត់ខ្លួនយុវជនវ័យក្មេងរូបនេះបាន ធ្វើឡើង កាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៣ ខណៈដែលកម្លាំងនគរបាល កំពុងជិះម៉ូតូ ល្បាត នៅក្នុងភូមិសាស្ដ្ររបស់ខ្លួន ។ មន្ដ្រី នគរបាល ខាងលើបានបន្ដថា នៅពេល កម្លាំងនគរបាលចុះល្បាតនោះ ស្រាប់តែ ឃើញយុវជនរូបនេះ ជិះម៉ូតូម៉ាកសេ ១២៥ ស៊េរី ២០១៣ មួយគ្រឿងគ្មានស្លាកលេខ ប៉ុន្ដែ ឃើញស្នាមដាច់នៅកន្លែងស្លាកលេខ ដូច្នេះ ដោយមានការសង្ស័យ ទើបឃាត់ខ្លួន ហើយសួរនាំ ។ ក្រោយការសួរនាំ យុវជន ហាក់ សីហា ហៅ មករា អាយុ ១៥ឆ្នាំ ដែលអះអាងថា ជាសិស្សថ្នាក់ទី៨ នៅ វិទ្យាល័យព្រែកលៀប បានប្រាប់សមត្ថកិច្ច ថា រូបគេបានទៅកាច់កម៉ូតូនៅភូមិសំបូរ ស្រុកត្រាំកក់ ខេត្ដតាកែវ ។ បច្ចុប្បន្នយុវ ជនមិនទាន់គ្រប់អាយុខាងលើ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាល ផ្សារចាស់ ដើម្បីចាត់ការបន្ដទៀត ៕
ដោយដើមអម្ពិល៖
