នាយ គ្រួច ដែលធ្លាប់តែដើរតួជាតួតា តួឪពុក មិនធ្លាប់ស្គាល់រសជាតិតំណែងតួឯកនឹងគេនោះ នៅពេលនេះបានឆក់យកឱកាសដ៏ធំមួយជាលើកដំបូងក្នុងអាជីពក្នុង តំណែងតួឯករបស់ផលិតកម្ម RGB តាមរយៈភាពយន្តខ្នាតធំមួយមានចំណងជើងថា«ខ្លាចអី! សើចតើ!»។ តាមរយៈការផ្តល់ឱកាសឲ្យក្លាយខ្លួនជាតួឯកនេះ នាយគ្រួចបញ្ជាក់ថា ភាពយន្តនេះគឺសើចតាំងពីដើមរហូតដល់ចប់។
បន្ទាប់ពីទទួលផ្លែផ្កាលើសពីការ ស្មាននៅក្នុងរឿង «ព្រាយភ្នែកបួន» ផលិតកម្ម RGB ក៏បានសម្រេចផលិតរឿងថ្មីមួយទៀតគឺរឿង «ខ្លាចអី! សើចតើ!» ដើម្បីជាចំណងដៃដំបូងក្នុងឆ្នាំ២០១៣។
លោក លៀង ខេងហេង អ្នកដឹកនាំរឿង បានឲ្យដឹងថា៖«ក្នុងរឿង ព្រាយភ្នែកបួន យើងបានទទួលការគាំទ្រច្រើនហួសពីការរំពឹងទុករបស់ខ្ញុំ និងក្រុមការងារ ដូច្នេះដើម្បីឲ្យភាពយន្តក្រោយនេះកាន់តែខ្លាំង យើងបានបង្កើនទុនផលិតច្រើនជាងមុន ដោយតួសម្តែងភាគច្រើនជាតួល្បីហើយយើងបានបញ្ចូលឈុតឆាកកំប្លែង តាំងពីដើមរហូតដល់ចប់តែម្តង»។
លោកបញ្ជាក់ថា នៅក្នុងសាច់រឿងនោះមានតួឯករហូតដល់ទៅ៤នាក់ ក្នុងនោះមានតារាកំប្លែងនាយ គ្រួច ប៊ីអាយជី បញ្ញា សិទ្ធិ និងតាប៊ុយ។ បួននាក់នេះ សុទ្ធតែជាមិត្តភក្តិនឹងគ្នា ម្នាក់ៗសុទ្ធតែមានលក្ខណសម្បត្តិនិងទេពកោសល្យរៀងៗខ្លួន។ លោកឲ្យដឹងថា រឿង «ខ្លាចអី! សើចតើ!» នេះនឹងចាប់ផ្តើមថតនៅថ្ងៃទី២៥ ខែមេសា បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែររួច ដោយប្រើរយៈពេលថត២ខែ។

ដោយសារមានបទពិសោធជោគជ័យ ស្រាប់អ្នកដឹកនាំរឿងរូបនេះបានឲ្យដឹងថា៖ «ខ្ញុំសង្ឃឹមថា ភាពយន្តមួយនេះនឹងកាន់តែមានលក្ខណពិសេសជាងមុនទៅទៀត ព្រោះយើងកាន់តែសម្រិតសម្រាំងជាងមុន ទាំងសាច់រឿង និងតារាសម្តែង។ ខ្ញុំធានាថា អ្នកទស្សនាប្រាកដជាសើចចុកពោះមិនខាន»។
ដោយឡែកតារាកំប្លែងប្រចាំស្ថានីយ ទូរទស្សន៍ស៊ីធីអិន នាយ គ្រួច បាននិយាយទាំងអារម្មណ៍ត្រេកអរក្នុងតំណែងថ្មីរបស់ខ្លួនថា នាយពិតជារំភើបជាមួយនឹងការទទួលបានឱកាសសម្តែងជាតួឯកជាលើក ដំបូងក្នុងអាជីព ហើយនៅក្នុងរឿងនេះ នាយដើរតួជានាយ សាច់កម្ម។ ទោះបីជាមិនធ្លាប់មានបទពិសោធសូម្បីតែម្តងក្នុងតំណែងតួឯក តែនាយ គ្រួច បានតាំងចិត្តថានឹងប្រឹងសម្តែងឲ្យបានល្អបំផុត។
នាយ គ្រួច បាននិយាយថា៖«ខ្ញុំពិតសប្បាយចិត្តបំផុតក្នុងតំណែងតួឯកជានាយ សាច់កម្មនេះ។ នេះជាលើកទី១ហើយ ដែលខ្ញុំសម្តែងជាតួឯក ព្រោះកន្លងមកខ្ញុំធ្លាប់តែសម្តែងជាតួតា ឪពុក តួប្តី ប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចធ្វើបានល្អនិងជោគជ័យជាមិនខាន ហើយទស្សនិកជនក៏សើចចុកពោះដូចគ្នា»។
ជាមួយគ្នានោះ ពិធីករពោរពេញដោយវោហារបែបកំប្លែង តាប៊ុយ ដែលមុននេះបានបញ្ជាក់ថាលោកនឹងមិនចូលខ្លួនថតឲ្យផលិតកម្មណាមួយ ហើយបែរជាលេចមុខថតឲ្យផលិតកម្ម RGB នោះបានបញ្ជាក់ថា ដំបូងឡើយលោកមិនព្រមថតទេ តែដោយសារតែមានការពិគ្រោះគ្នា និងលោកលើកហេតុផលល្អៗម្យ៉ាងដោយសារតែភាពយន្តនោះជារឿងបែប កំប្លែងត្រូវនឹងចំណង់របស់លោកផងនោះ លោកក៏សម្រេចទទួលថតភាពយន្តជាលើកដំបូង៕

ប្រភព៖posk khmer