បុរសរូបនេះ មកពីក្រុង Gloucestershire ប្រទេសអង់គ្លេស ត្រូវបានជាប់ទោស ក្រោយពីគាត់ ត្រូវបានរកឃើញថា បានកាន់កាប់នូវដើមកញ្ឆា ជិត១គីឡូក្រាម ក្នុងគោលបំណង ផលិតគ្រឿងញៀនសំរាប់ធ្វើការចែកចាយ។ ទោះជាយ៉ាងណា ចៅក្រម Julian Lamber បានដាក់ទោស អោយជាប់កាតព្វកិច្ច ធ្វើការងារ មិនទទួលបានកំរៃ ចំនួន ២៤០ម៉ោង និងតម្រូវអោយសរសេរ អត្ថបទតែងសេចក្តី អោយបាន ៥០០០ ពាក្យ ដែលនិយាយអំពី ផលអាក្រក់នៃថ្នាំញៀន និង ផលប៉ះពាល់ មកលើសង្គម។ គាត់មានពេលដល់ ថ្ងៃទី ៤ ខែមេសា ដើម្បីបញ្ចប់កិច្ចការ ដែលចៅក្រមដាក់អោយនេះ បើមិនដូច្នោះទេ រូបគាត់ នឹងត្រូវគាត់គុក ចំនួន ១២ខែ ជាក់ជាមិនខាន។
តើប្រិយមិត្តយល់យ៉ាងណាដែរ?